Jump to content

User talk:Samproh

Page contents not supported in other languages.
From Wikipedia, the free encyclopedia

This is an old revision of this page, as edited by Samproh (talk | contribs) at 09:12, 14 December 2013 (ពាក្យក្នុង វចានុក្រម សម្តេចសង្ឃ ជួន ណាត: new section). The present address (URL) is a permanent link to this revision, which may differ significantly from the current revision.

ព្រះវិហារជារបស់អ្នកណា? តើមានអ្នកណាអាចមានចំលើយមួយដែលធ្វើអោយខ្ុំ ក៏ដូចជាអ្នកជំនាន់ក្រោយដឹងច្បាស់ទុកជាការបានទេ? ហើយជនជាតិទាំងអស់អាចទទួលយកបានទៀតនោះ។ខ្ុំបាទមិនចង់ឃើញការវាយប្រហារដូចប្រត្តិការណ៌ជាមួយជនជាតិថៃទេ។ប្រវត្តិសាស្រ្តខ្មែរ ថាប្រាសាទព្រះវិហារជារបស់ខ្មែរ ឯ ខាងថៃវិញប្រវត្តិសាស្រ្តគេថា ព្រះវិហារជារបស់គេដែរ។ តើមានអ្វីមួយអាចបញ្ចាក់អោយច្បាស់ជាងការតតាំងឥតប្រយោជន៏ អស់កំលាំងកាយកំលាំងចិត្តដូចនេះទេ? ក្នុងវ័យដូចខ្ុំពិតជាជឿលើប្រវត្តិសាស្ត្ររបស់ប្រទេសខ្ញុំណាស់ និងឯកសារទាំងឡាយដែលប្រើសំរាប់ តុលាការក្រុងឡាអេ។ តើលោកអ្នកមានឯកសារអាចបង្ហាញខ្ញុំទេ?

MOTOROLA RAZR XT910/XT912 update to ICS 4.0.4, Root and khmer Unicode

MOTOROLA RAZR XT910/XT912 update to ICS 4.0.4, Root and khmer Unicode By Hai Ya Dep in CAUG (Cambodia Android Users Group) - We need Khmer language on Android (Files) · Edit Doc

download stock rom ICS 4.0.4_here http://www.wuala.com/longkimhai/Documents/Motorola%20xt910%20ics%204.0.4/SPDREM_U_01.6.7.2-180_SPU-19-TA-11.2_SIGNEuropeAustraliaEMEA_USASPDRICSRTGB_HWp2b_Service1FF_fastboot.xml_2.zip/

download RSD Lite.exe https://www.box.com/s/93da7aa6ca1a99f234d1

download driver win32 https://www.box.com/s/b727fbd8274c24d53293

download driver win64 https://www.box.com/s/a0c28f0fe034a57fad37

download Droid razr root 4.0.4 https://www.box.com/s/cdcee5a5abb9e031adc1

download khmer font https://www.box.com/s/0818a58a504ab65966f8


+បញ្ចាក់ Baterry up to 50%

  • Flash Rom ICS 4.0.4
  • instal driver win32/win64 to PC
  • បិនទូរសព្ទ័ហើយចុច Power button +volume up button+ volume Down button ស្របពេលតែមួយ

បន្ទាប់មកអ្នកនឹងឃើញ Boot Mode Selection.

  • ប្រើvolume Down សំរាប់រំកិល និងvolume up សំរាប់ជ្រើសរើស
  • ហើយសូមយកពាក្យ AP Fastboot ហើយចុច volume up
  • ផ្ជាប់ខ្សែរ USB ពីកុំព្យូទរ័ទៅទូរសព្ទ័ ហើយបើកកម្មវិធី RSD Lite ស្វែងរកfile Stock rom ICS 4.0.4

ដែលអ្នកបាន Download ទុក Open ហើយចុចលើពាក្យ Uncomepress And Start Flashing and Finish

  • Root Droid razr root 4.0.4
  • បើក USB debugging នៅក្នុងទូរសព្ទ័ . ដែរចូលទៅក្នុង Settings > Developer options > USB Debugging
  • unzip file Droid razr root 4.0.4 ដែលបាន download
  • ផ្ជាប់ខ្សែរ USB ពីកុំព្យូទរ័ទៅទូរសព្ទ័ ហើយបើកកម្មវិធីឈ្មោះ DroidRazrRoot404.bat and start root
  • copy khmer font to system font by rootexplorer

ពាក្យក្នុង វចានុក្រម សម្តេចសង្ឃ ជួន ណាត

១ ក ព្យញ្ជនៈ​ទី ១ ក្នុង​វគ្គ​ទី ១ ជា​កណ្ឋជៈ មាន​សំឡេង​ក្នុង​ឋាន​បំពង់​ក ជា​សិថិល-អឃោសៈ, សំ. បា. មាន​សូរ​ស័ព្ទ​ថា កៈ ។ អវយវៈ​ដែល​ត​ពី​ក្បាល​ទៅ​ស្មា ឬ​ទៅ​ខ្លួន​នៃ​មនុស្ស​សត្វ ។ ដៃ​ជើង​មនុស្ស​ក៏​មាន ក​ដែរ : ក​ដៃ​, ក​ជើង ។ ទង​ខាង​ដើម​កួរ​ស្រូវ​ក៏​ហៅ ក ដែរ : ក​ស្រូវ ។ កន្លែង​ដែល​ត​ជាប់​ពី​មាត់​ដប​ជាដើម​ចុះ​ទៅ​ទល់​នឹង​ក្អេង​ក៏​ហៅ ក ដែរ : ក​ដប, ក​ក្អម ។ តាំង​ផ្ដើម, តាំង​ធើ្វ : កសាង, ក​កើត, ក​ចេតិយ, ក​ភូមិ ។


២ កក ប្រែ​ពី​រាវ​ទៅ​ជា​ខន់ : ខ្លាញ់​កក, ប្រេង​ដូង​កក, ទឹក​កក ។ កុះករ, តាន់តាប់, ជុំ​ជិត, កុញ, ត្រៀបត្រា : មើល​ទៅ​ឃើញ​មនុស្ស​កក, ឈរ​កក ។


៣ កករ (ក៏-ក) ផង់​ឬ​កំទេច​ល្អិត ដែល​នៅ​ក្នុង​សភាវៈ​រាវ មាន​ទឹក, សុរា, ប្រេង​ជាដើម : កករ​ប្រេង ។ កករ​ចិត្ត ចិត្ត​សៅហ្មង​ហាក់​ដូច​ជា​មាន​កករ ។ ប្រើ​ដូច​ជា គុ. ក៏​បាន : ចិត្ត​កករ​ល្អក់ ។ ៤ កកាត (ក៏-កាត) ដែល​នៅ​សល់​តិច, នៅ​សល់​រលាប​ៗ : ទឹក​សម្ល​នៅ​សល់​កកាត​នឹង​បាត​ឆ្នាំង ។ ៥ កកាយ (ក៏-កាយ) កាយ​រឿយ​ៗ; ជីក​ដី​ជា​រន្ធ, ជា​រូង, ជា​រង, ជា​រណ្ដៅ​ដោយ​ដៃ​ (មនុស្ស), ដោយ​ជើង (សត្វ) : មនុស្ស​កកាយ​ដី, មាន់​កកាយ​ដី, អណ្តើក​កកាយ​ដី ។ ៦កកិចកុច (ក៏កិចក៏កុច) ដែល​មាន​ចិត្ត​វៀច, មាន​គំនិត​គេច​កែ : មនុស្ស​កកិច​កកុច ។ ៧ កកិត (ក៏កិត) ពាល់, ដដុស, ឬ​ប៉ះ​យ៉ាង​ស្រាល ។ ​៨កកិល (ក៏កិល) ទៅ​ដោយ​គូទ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​ទៀត : មនុស្ស​ខ្វិន​កកិល​ដូច​កូន​ក្មេង ។ ៩ កកូរ (ក៏កូរ) កូរ​ញយ​ៗ : កកូរ​ត្រុំ  ឬ សម្ល ។ (ក៏កូរ) ឈ្មោះ​សម្ល​ខ្មែរ​មួយ​ប្រភេទ : សម្ល​កកូរ ។ ១០កកេបកកាប (ក៏កេបក៏កាប) ដែល​កខ្វេសកខ្វាស​ដោយ​ខំ​ប្រឹង​ដើរ ឬ​ប្រឹង​ឡើង​ឲ្យ​បាន​ឆាប់ : ខំ​ឡើង​ដើម​ឈើ​កកេបកកាប ។ ១១​ កកេរ (ក៏កេរ) ខាំ​រឿយ​ៗ ដើម្បី​ឲ្យ​ដាច់ : កកេរ​ពោត, កណ្តុរ​កកេរ​ទូ ។ ១២ កកេះ (ក៏កេះ)កេះ​រឿយ​ៗ ដោយ​ក្រចក​ជាដើម ។ ១៣​ កកែកកកោក (ក៏កែកក៏កោក) សំដី​និយាយ​គ្នា ឮ​សូរ​កកោក​ៗ ច្រើន​ដង ។ ១៤ កកែកករ​ (ក៏កែក៏ករ) សំដី​និយាយ​មិន​ច្បាស់​លាស់ យ៉ាង​ដូច​ក្មេង​តូច​ដែល​ទើប​ចេះ​ស្ដី : កូន​ប្រុស​ខ្ញុំ​បាន​ចេះ​ស្ដីកកែ​កករ​ហើយ ។ ១៥​ កកែងកកោង (ក៏កែងក៏កោង) កិរិយា​ពុំ​គប្បី, កោង, ព្រហើន, ឥត​មាន​លំអុត​លំឱន ។ ១៦ កកែប (កកែប) អវយវៈ​សត្វ​ចតុប្បាទ​ពួក​ខ្លះ នៅ​ត្រង់​គន្លាក់​កែង​ជើង​ខាង​ក្រោយ​គល់​ក្រចក​ជា​ខាង​ក្រោម​កែប​ទាំង​គូ : កកែប​គោ, កកែប​ក្របី ។ ១៧ កកោក (ក៏កោក) សូរ​និយាយ​ខ្លាំង​ឥត​ក្រែង​ដែល​ឮ​កោក​ៗ : និយាយ​កកោក ។ ១៨ កកោស (ក៏កោស) កោស​ដោយ​ធ្វេស​ប្រហែស​ឥត​មាន​បំណង​នឹង​ធ្វើ​ឲ្យ​វត្ថុ​មួយ​និង​វត្ថុ​មួយ​របក​របោច​ខូច​ខាត​ឡើយ ។ ១៩ កកោះ (ក៏កោះ) ឈ្មោះ​ឈើ​មួយ​ប្រភេទ មាន​ខ្លឹម​ពណ៌​ក្រមៅ ប្រើ​ការ​ធ្វើ​សសរ​ផ្ទះ, ក្តារ​ក្រាល ឬ​ក្តារ​ងឿ ។ ២០ កក់ ជម្រះ​សក់​ឲ្យ​ស្អាត : កក់​សក់ ។ ធើ្វ​ឲ្យ​ទទឹក​ជោក : ភ្លៀង​កក់ ។ បញ្ចាំ​ទុក​មុន, ឲ្យ​មុន​ជា​ការ​បញ្ចាំ​ចិត្ត : ខ្ញុំ​បាន​កក់​ប្រាក់​៥០​រៀល​ឲ្យ​គេ​រួច​ហើយ ។ ឈ្មោះ​ស្មៅ​ទឹក​មួយ​ពួក សម្រាប់​ប្រើ​ជា​របរ​ធ្វើ​កន្ទេល ។ កក់​មាន​​ ​ ច្រើន​ប្រភេទ គឺ កក់​មូល, កក់​ជ្រុង, កក់​ចែងម៉ែង ។ល។ ឈ្មោះ​ប្រដាប់​មួយ​យ៉ាង​មាន​សណ្ឋាន​ដូច​ផ្លែ​ឈូក​សម្រាប់​ងូត​ទឹកៈ ទឹក​ធ្លាក់​ចេញ​ពី​កក់ (ហៅ​ផ្លែ​ឈូក ក៏​បាន) ។ ២១ កក៌ដ (ម. ព. កក្ដដ) ។ ២២ កក្កដ (បា.),(សំ.) (ក័ក-កៈ-ដៈ)(កក៌ដ) ក្ដាម ។ ឈ្មោះ​ខែ​ទី ៤ នៃ​សុរិយ​គតិ, មាន ៣១ ថ្ងៃ, ត្រូវ​គ្នា​នឹង​ខែ ស៊ូយេត (ខែ​ទី ៧) បារាំងសែស ។ សព្វ​ថ្ងៃ​ប្រើ​ជា កក្កដា ក៏​រាប់​ជា​ខែ ទី ៧ ដែរ ។ ២៣ កក្រិត(ក៏ក្រិត)ពាក្យ​សម្រាប់​ញ៉ាំង​ពាក្យ​ខ្មៅ​ឲ្យ​ប្លែក​ឡើង : មនុស្ស​នោះ​ខ្មៅ​កក្រិត គឺ​ខ្មៅ​ឥត​រស​ជាតិ ។ ២៤ កក្រើក (ក៏ក្រើក)កម្រើក, រញ្ជួយ, របើក​ឡើង ។ កក្រើក​ញាប់ញ័រ កក្រើក​ញ័រ​យ៉ាង​ញាប់​សព្វ​អន្លើ ។ កក្រើក​រំជួល កក្រើក​រញ្ជួយ​ជ្រួល​ច្របល់ ។ កក្រើក​រំពើក កក្រើក​ខ្លាំង, ជ្រួល​ច្របល់​ខ្លាំង ។ ២៥ កក្រោះ(ក៏ក្រោះ)ឥត​រសជាតិ​ : សោះកក្រោះ ។ ២៦ កក្លាក់​(ក៏ក្លាក់)ច្រើន​និយាយ​ផ្សំ​ជា​មួយ​នឹង​ពាក្យ ហៀរ : ហៀរ​កក្លាក់ ។ ២៧ កក្អាក(ក៏ក្អាក)ដែល​ឮ​សូរ​ក្អាក​ៗ ច្រើន​ដង (សើច) : សើច​កក្អាក (ម.ព. ក្អាក​ៗ) ។ ២៨ កក្អាយ(ក៏ក្អាយ)ពាក្យ​សម្រាប់​និយាយ​ផ្សំ​នឹង​ពាក្យ កក្អាក : សើច​កក្អាកកក្អាយ ។ ២៩ កក្អិច(ក៏ក្អិច)ពាក្យ​សំរាប់​ចំរើន​ពាក្យ​មាត់​ឲ្យ​ប្លែក​ឡើង (ត្រី) : ត្រី​មាត់​កក្អិច ។ ៣០ កក្អិល(ក៏ក្អិល)ពាក្យ​សំរាប់​ចំរើន​កិរិយា​ដែល​នៅ​មាន​កម្លាំង​ចិត្ត​ឲ្យ​ប្លែក​ឡើង : និយាយ​កក្អិល, សំដី​កក្អិល ។ ៣១ កក្អឹក(ក៏ក្អឹក)ក្អឹក​ៗ​ច្រើន​ដង​មិន​ដាច់​សូរ : សើច​កក្អឹក (ម. ព. កខឹក, ក្អឹក​ៗ) ។ ៣២ កក្អៀក(ក៏ក្អៀក) ក្អៀក​ៗ​ច្រើន​ដង​មិន​ដាច់​សូរ​ : សើច​កក្អៀក (ម. ព. ក្អៀក​ៗ) ។ ៣៣ កក្អៀច(ក៏ក្អៀច) ពាក្យ​សម្រាប់​ចំរើន​ពាក្យ​ចុះ​ឲ្យ​ប្លែក​ឲ្យ​ច្រើន​ឡើង (ដង្កូវ) : ដង្កូវ​ចុះ​កក្អៀច ។ ៣៤ កខិកកខក់(ក៏ខិកក៏ខក់) ឈ្លក់; រង្គោះ ។ ឧ. សូរ​ឮ​ដោយ​ឈ្លក់​ទឹក, ដោយ​រង្គោះ ។ ៣៥ កខិបកខុប(ក៏ខិបក៏ខុប) ដែល​មាន​ចិត្ដ​អរ ព្រោះ​បាន​របស់​ជា​ទី​គាប់​ចិត្ដ : អរ​កខិបកខុប ។ ៣៦ កខឹក(ក៏ខឹក) ខឹក​ៗ ច្រើន​ដង​មិន​ដាច់​សូរ ហើយ​ញាប់​រន្ថាន់ (សើច) សើច​កខឹក ។ ៣៧កខឹក(ក៏ខឹក) ខឹក​ៗ ច្រើន​ដង​មិន​ដាច់​សូរ ហើយ​ញាប់​រន្ថាន់ (សើច) សើច​កខឹក ។ ៣៨