User talk:Samproh
ព្រះវិហារជារបស់អ្នកណា? តើមានអ្នកណាអាចមានចំលើយមួយដែលធ្វើអោយខ្ុំ ក៏ដូចជាអ្នកជំនាន់ក្រោយដឹងច្បាស់ទុកជាការបានទេ? ហើយជនជាតិទាំងអស់អាចទទួលយកបានទៀតនោះ។ខ្ុំបាទមិនចង់ឃើញការវាយប្រហារដូចប្រត្តិការណ៌ជាមួយជនជាតិថៃទេ។ប្រវត្តិសាស្រ្តខ្មែរ ថាប្រាសាទព្រះវិហារជារបស់ខ្មែរ ឯ ខាងថៃវិញប្រវត្តិសាស្រ្តគេថា ព្រះវិហារជារបស់គេដែរ។ តើមានអ្វីមួយអាចបញ្ចាក់អោយច្បាស់ជាងការតតាំងឥតប្រយោជន៏ អស់កំលាំងកាយកំលាំងចិត្តដូចនេះទេ? ក្នុងវ័យដូចខ្ុំពិតជាជឿលើប្រវត្តិសាស្ត្ររបស់ប្រទេសខ្ញុំណាស់ និងឯកសារទាំងឡាយដែលប្រើសំរាប់ តុលាការក្រុងឡាអេ។ តើលោកអ្នកមានឯកសារអាចបង្ហាញខ្ញុំទេ?
MOTOROLA RAZR XT910/XT912 update to ICS 4.0.4, Root and khmer Unicode
MOTOROLA RAZR XT910/XT912 update to ICS 4.0.4, Root and khmer Unicode By Hai Ya Dep in CAUG (Cambodia Android Users Group) - We need Khmer language on Android (Files) · Edit Doc
download stock rom ICS 4.0.4_here http://www.wuala.com/longkimhai/Documents/Motorola%20xt910%20ics%204.0.4/SPDREM_U_01.6.7.2-180_SPU-19-TA-11.2_SIGNEuropeAustraliaEMEA_USASPDRICSRTGB_HWp2b_Service1FF_fastboot.xml_2.zip/
download RSD Lite.exe https://www.box.com/s/93da7aa6ca1a99f234d1
download driver win32 https://www.box.com/s/b727fbd8274c24d53293
download driver win64 https://www.box.com/s/a0c28f0fe034a57fad37
download Droid razr root 4.0.4 https://www.box.com/s/cdcee5a5abb9e031adc1
download khmer font https://www.box.com/s/0818a58a504ab65966f8
+បញ្ចាក់ Baterry up to 50%
- Flash Rom ICS 4.0.4
- instal driver win32/win64 to PC
- បិនទូរសព្ទ័ហើយចុច Power button +volume up button+ volume Down button ស្របពេលតែមួយ
បន្ទាប់មកអ្នកនឹងឃើញ Boot Mode Selection.
- ប្រើvolume Down សំរាប់រំកិល និងvolume up សំរាប់ជ្រើសរើស
- ហើយសូមយកពាក្យ AP Fastboot ហើយចុច volume up
- ផ្ជាប់ខ្សែរ USB ពីកុំព្យូទរ័ទៅទូរសព្ទ័ ហើយបើកកម្មវិធី RSD Lite ស្វែងរកfile Stock rom ICS 4.0.4
ដែលអ្នកបាន Download ទុក Open ហើយចុចលើពាក្យ Uncomepress And Start Flashing and Finish
- Root Droid razr root 4.0.4
- បើក USB debugging នៅក្នុងទូរសព្ទ័ . ដែរចូលទៅក្នុង Settings > Developer options > USB Debugging
- unzip file Droid razr root 4.0.4 ដែលបាន download
- ផ្ជាប់ខ្សែរ USB ពីកុំព្យូទរ័ទៅទូរសព្ទ័ ហើយបើកកម្មវិធីឈ្មោះ DroidRazrRoot404.bat and start root
- copy khmer font to system font by rootexplorer
--SAMPROH 09:13, 14 December 2013 (UTC)ពាក្យក្នុង វចានុក្រម សម្តេចសង្ឃ ជួន ណាត
១ ក ព្យញ្ជនៈទី ១ ក្នុងវគ្គទី ១ ជាកណ្ឋជៈ មានសំឡេងក្នុងឋានបំពង់ក ជាសិថិល-អឃោសៈ, សំ. បា. មានសូរស័ព្ទថា កៈ ។ អវយវៈដែលតពីក្បាលទៅស្មា ឬទៅខ្លួននៃមនុស្សសត្វ ។ ដៃជើងមនុស្សក៏មាន កដែរ : កដៃ, កជើង ។ ទងខាងដើមកួរស្រូវក៏ហៅ ក ដែរ : កស្រូវ ។ កន្លែងដែលតជាប់ពីមាត់ដបជាដើមចុះទៅទល់នឹងក្អេងក៏ហៅ ក ដែរ : កដប, កក្អម ។ តាំងផ្ដើម, តាំងធើ្វ : កសាង, កកើត, កចេតិយ, កភូមិ ។
២ កក ប្រែពីរាវទៅជាខន់ : ខ្លាញ់កក, ប្រេងដូងកក, ទឹកកក ។ កុះករ, តាន់តាប់, ជុំជិត, កុញ, ត្រៀបត្រា : មើលទៅឃើញមនុស្សកក, ឈរកក ។
៣ កករ (ក៏-ក) ផង់ឬកំទេចល្អិត ដែលនៅក្នុងសភាវៈរាវ មានទឹក, សុរា, ប្រេងជាដើម : កករប្រេង ។ កករចិត្ត ចិត្តសៅហ្មងហាក់ដូចជាមានកករ ។ ប្រើដូចជា គុ. ក៏បាន : ចិត្តកករល្អក់ ។ ៤ កកាត (ក៏-កាត) ដែលនៅសល់តិច, នៅសល់រលាបៗ : ទឹកសម្លនៅសល់កកាតនឹងបាតឆ្នាំង ។ ៥ កកាយ (ក៏-កាយ) កាយរឿយៗ; ជីកដីជារន្ធ, ជារូង, ជារង, ជារណ្ដៅដោយដៃ (មនុស្ស), ដោយជើង (សត្វ) : មនុស្សកកាយដី, មាន់កកាយដី, អណ្តើកកកាយដី ។ ៦កកិចកុច (ក៏កិចក៏កុច) ដែលមានចិត្តវៀច, មានគំនិតគេចកែ : មនុស្សកកិចកកុច ។ ៧ កកិត (ក៏កិត) ពាល់, ដដុស, ឬប៉ះយ៉ាងស្រាល ។ ៨កកិល (ក៏កិល) ទៅដោយគូទពីកន្លែងមួយទៅកន្លែងមួយទៀត : មនុស្សខ្វិនកកិលដូចកូនក្មេង ។ ៩ កកូរ (ក៏កូរ) កូរញយៗ : កកូរត្រុំ ឬ សម្ល ។ (ក៏កូរ) ឈ្មោះសម្លខ្មែរមួយប្រភេទ : សម្លកកូរ ។ ១០កកេបកកាប (ក៏កេបក៏កាប) ដែលកខ្វេសកខ្វាសដោយខំប្រឹងដើរ ឬប្រឹងឡើងឲ្យបានឆាប់ : ខំឡើងដើមឈើកកេបកកាប ។ ១១ កកេរ (ក៏កេរ) ខាំរឿយៗ ដើម្បីឲ្យដាច់ : កកេរពោត, កណ្តុរកកេរទូ ។ ១២ កកេះ (ក៏កេះ)កេះរឿយៗ ដោយក្រចកជាដើម ។ ១៣ កកែកកកោក (ក៏កែកក៏កោក) សំដីនិយាយគ្នា ឮសូរកកោកៗ ច្រើនដង ។ ១៤ កកែកករ (ក៏កែក៏ករ) សំដីនិយាយមិនច្បាស់លាស់ យ៉ាងដូចក្មេងតូចដែលទើបចេះស្ដី : កូនប្រុសខ្ញុំបានចេះស្ដីកកែកករហើយ ។ ១៥ កកែងកកោង (ក៏កែងក៏កោង) កិរិយាពុំគប្បី, កោង, ព្រហើន, ឥតមានលំអុតលំឱន ។ ១៦ កកែប (កកែប) អវយវៈសត្វចតុប្បាទពួកខ្លះ នៅត្រង់គន្លាក់កែងជើងខាងក្រោយគល់ក្រចកជាខាងក្រោមកែបទាំងគូ : កកែបគោ, កកែបក្របី ។ ១៧ កកោក (ក៏កោក) សូរនិយាយខ្លាំងឥតក្រែងដែលឮកោកៗ : និយាយកកោក ។ ១៨ កកោស (ក៏កោស) កោសដោយធ្វេសប្រហែសឥតមានបំណងនឹងធ្វើឲ្យវត្ថុមួយនិងវត្ថុមួយរបករបោចខូចខាតឡើយ ។ ១៩ កកោះ (ក៏កោះ) ឈ្មោះឈើមួយប្រភេទ មានខ្លឹមពណ៌ក្រមៅ ប្រើការធ្វើសសរផ្ទះ, ក្តារក្រាល ឬក្តារងឿ ។ ២០ កក់ ជម្រះសក់ឲ្យស្អាត : កក់សក់ ។ ធើ្វឲ្យទទឹកជោក : ភ្លៀងកក់ ។ បញ្ចាំទុកមុន, ឲ្យមុនជាការបញ្ចាំចិត្ត : ខ្ញុំបានកក់ប្រាក់៥០រៀលឲ្យគេរួចហើយ ។ ឈ្មោះស្មៅទឹកមួយពួក សម្រាប់ប្រើជារបរធ្វើកន្ទេល ។ កក់មាន ច្រើនប្រភេទ គឺ កក់មូល, កក់ជ្រុង, កក់ចែងម៉ែង ។ល។ ឈ្មោះប្រដាប់មួយយ៉ាងមានសណ្ឋានដូចផ្លែឈូកសម្រាប់ងូតទឹកៈ ទឹកធ្លាក់ចេញពីកក់ (ហៅផ្លែឈូក ក៏បាន) ។ ២១ កក៌ដ (ម. ព. កក្ដដ) ។ ២២ កក្កដ (បា.),(សំ.) (ក័ក-កៈ-ដៈ)(កក៌ដ) ក្ដាម ។ ឈ្មោះខែទី ៤ នៃសុរិយគតិ, មាន ៣១ ថ្ងៃ, ត្រូវគ្នានឹងខែ ស៊ូយេត (ខែទី ៧) បារាំងសែស ។ សព្វថ្ងៃប្រើជា កក្កដា ក៏រាប់ជាខែ ទី ៧ ដែរ ។ ២៣ កក្រិត(ក៏ក្រិត)ពាក្យសម្រាប់ញ៉ាំងពាក្យខ្មៅឲ្យប្លែកឡើង : មនុស្សនោះខ្មៅកក្រិត គឺខ្មៅឥតរសជាតិ ។ ២៤ កក្រើក (ក៏ក្រើក)កម្រើក, រញ្ជួយ, របើកឡើង ។ កក្រើកញាប់ញ័រ កក្រើកញ័រយ៉ាងញាប់សព្វអន្លើ ។ កក្រើករំជួល កក្រើករញ្ជួយជ្រួលច្របល់ ។ កក្រើករំពើក កក្រើកខ្លាំង, ជ្រួលច្របល់ខ្លាំង ។ ២៥ កក្រោះ(ក៏ក្រោះ)ឥតរសជាតិ : សោះកក្រោះ ។ ២៦ កក្លាក់(ក៏ក្លាក់)ច្រើននិយាយផ្សំជាមួយនឹងពាក្យ ហៀរ : ហៀរកក្លាក់ ។ ២៧ កក្អាក(ក៏ក្អាក)ដែលឮសូរក្អាកៗ ច្រើនដង (សើច) : សើចកក្អាក (ម.ព. ក្អាកៗ) ។ ២៨ កក្អាយ(ក៏ក្អាយ)ពាក្យសម្រាប់និយាយផ្សំនឹងពាក្យ កក្អាក : សើចកក្អាកកក្អាយ ។ ២៩ កក្អិច(ក៏ក្អិច)ពាក្យសំរាប់ចំរើនពាក្យមាត់ឲ្យប្លែកឡើង (ត្រី) : ត្រីមាត់កក្អិច ។ ៣០ កក្អិល(ក៏ក្អិល)ពាក្យសំរាប់ចំរើនកិរិយាដែលនៅមានកម្លាំងចិត្តឲ្យប្លែកឡើង : និយាយកក្អិល, សំដីកក្អិល ។ ៣១ កក្អឹក(ក៏ក្អឹក)ក្អឹកៗច្រើនដងមិនដាច់សូរ : សើចកក្អឹក (ម. ព. កខឹក, ក្អឹកៗ) ។ ៣២ កក្អៀក(ក៏ក្អៀក) ក្អៀកៗច្រើនដងមិនដាច់សូរ : សើចកក្អៀក (ម. ព. ក្អៀកៗ) ។ ៣៣ កក្អៀច(ក៏ក្អៀច) ពាក្យសម្រាប់ចំរើនពាក្យចុះឲ្យប្លែកឲ្យច្រើនឡើង (ដង្កូវ) : ដង្កូវចុះកក្អៀច ។ ៣៤ កខិកកខក់(ក៏ខិកក៏ខក់) ឈ្លក់; រង្គោះ ។ ឧ. សូរឮដោយឈ្លក់ទឹក, ដោយរង្គោះ ។ ៣៥ កខិបកខុប(ក៏ខិបក៏ខុប) ដែលមានចិត្ដអរ ព្រោះបានរបស់ជាទីគាប់ចិត្ដ : អរកខិបកខុប ។ ៣៦ កខឹក(ក៏ខឹក) ខឹកៗ ច្រើនដងមិនដាច់សូរ ហើយញាប់រន្ថាន់ (សើច) សើចកខឹក ។ ៣៧កខឹក(ក៏ខឹក) ខឹកៗ ច្រើនដងមិនដាច់សូរ ហើយញាប់រន្ថាន់ (សើច) សើចកខឹក ។ ៣៨